យ៉ាងហោចណាស់មានមនុស្ស ២ នាក់ បានស្លាប់ និងមនុស្សប្រុស-ស្រី ២៥ នាក់ទៀត រងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាំងយ៉ុង ដឹកកម្មកររោងចក្រ និងរថយន្តកុងតឺន័រ កាលពីវេលាម៉ោង ៧ និង ៥០ នាទី ព្រឹកថ្ងៃទី ២៨ ខែសីហា ២០២៤ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចក្បែរវិទ្យាល័យស្រុកកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ភាគីខាងរថយន្តកូរ៉េ ដឹកទំនិញ ក្បាលពណ៌ស ពាក់ផ្លាកលេខ កោះកុង 3A-0815 មានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ អ្នកបើកបរបានរត់គេចខ្លួនបាត់ ។ រីឯភាគីខាងរថយន្តសាំងយ៉ុង ដឹកកម្មករ ពាក់ផ្លាកលេខ កំពត 2A-1524 បើកបរដោយឈ្មោះ ផាន ភ័ក្រ ភេទប្រុស អាយុ ៤១ ឆ្នាំ របួសធ្ងន់ បញ្ជូនដល់មន្ទីរពេទ្យ (ស្លាប់) មានទីលំនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងឈ្មោះ រ៉ូ ហ្វីយ៉ា ភេទស្រី អាយុ ២៥ ឆ្នាំ ជាខ្មែរឥស្លាម (ស្លាប់) រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
សមត្ថកិច្ច បានបន្តថា រថយន្តកូរ៉េ ដឹកទំនិញ មានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានឡើងវ៉ាជែងជាមួយរថយន្តមួយផ្សេងទៀត ក៏រ៉េចង្កូតបុករថយន្តសាំងយ៉ុងដឹកកម្មកររោងចក្រ ក្នុងទិសដៅផ្ទុយគ្នា (ពីកើតទៅលិច) យ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់ ០២ នាក់ និងរបួសធ្ងន់-ស្រាល ចំនួន ២៥ នាក់ ។
ក្រោយពេលកើតហេតុ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកំពង់សីលា បានសហការជាមួយកម្លាំងអធិការនគរបាលស្រុកកំពង់សីលា នៅការពារទីតាំងកើតហេតុ និងជួយសង្គ្រោះជនរងគ្រោះទៅកាន់មណ្ឌលសុខភាពក្នុងស្រុកកំពង់សីលា និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ៕
Wednesday, August 28, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រថយន្តដឹកទំនិញ បុករថយន្តដឹកកម្មករ ស្លាប់ ២នាក់ របួសធ្ងន់ស្រាល ២៥នាក់ នៅខេត្តព្រះសីហនុ
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រថយន្តដឹកទំនិញ បុករថយន្តដឹកកម្មករ ស្លាប់ ២នាក់ របួសធ្ងន់ស្រាល ២៥នាក់ នៅខេត្តព្រះសីហនុ
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!