ទីតាំងផលិតបារីអត់ច្បាប់មួយកន្លែងកំពុងសងំលាក់ខ្លួនយ៉ាងអាថ៌កំបាំង ខណៈអាជ្ញាធរមូលដ្ឋានមិនហ៊ានសូម្បីទៅក្បែរ, ប្រជាពលរដ្ឋសំណូមទៅជំនាញពាក់ព័ន្ធចុះទៅបង្ក្រាបផងទាន កុំឱ្យបាត់ចំណូលជាតិ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, September 25, 2024

ទីតាំងផលិតបារីអត់ច្បាប់មួយកន្លែងកំពុងសងំលាក់ខ្លួនយ៉ាងអាថ៌កំបាំង ខណៈអាជ្ញាធរមូលដ្ឋានមិនហ៊ានសូម្បីទៅក្បែរ, ប្រជាពលរដ្ឋសំណូមទៅជំនាញពាក់ព័ន្ធចុះទៅបង្ក្រាបផងទាន កុំឱ្យបាត់ចំណូលជាតិ


​រាជធានីភ្នំពេញ ÷ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា : ទីតាំងបារីអត់ច្បាប់មួយកន្លែងដែលគ្មានស្លាកយីហោ កំពុងតែសំងំលាក់ខ្លួនកេីបលុយ ដាក់ហោប៉ៅ ចែកគ្នាយ៉ាងស្ងប់ស្ងាត់ សូម្បីតែអាជ្ញាធរមូលដ្ឋានលោកមិនហ៊ានចូលទៅក្បែរផងដោយខ្ល្លាចអំណាចម្ចាស់ទីតាំងដែលជាជនបរទេស។

ទីតាំងដែលផលិតបារីគ្មានច្បាប់និងមិនមានសូម្បីស្លាកយីហោអនុញ្ញាតផងនោះ គឺស្ថិតក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបានឲ្យ អង្គភាពសារព័ត៌មានយើង​ដឹងថា : ទីតាំងផលិតបារីគ្មានច្បាប់នេះ គឺផលិតបារីភាគច្រើនជាប្រភេទបារីថ្លៃៗ ដែលតម្រូវការរបស់ជនជាតិចិនតែប៉ុណ្ណោះ និងជាពិសេសទៀតគឺយកបព្ចាប់ផ្សេង មកវេចខ្ចប់ ដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ក្នុងស្រុក និងជាពិសេសគឺបាត់ចំណូលចូលជាតិយ៉ាងធ្ងន់ធ្ងរ ខណៈម្ចាស់ទីតាំង និងមន្ត្រីពាក់ព័ន្ធមួយចំនួនយកលុយចែកគ្នាដាក់ហោប៉ៅយ៉ាងរំភើបដោយមិនខ្វល់ពីអ្វីទាល់តែសោះ។

អង្គភាពសារព័ត៌មានយើង បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក ស៊ុំ រិន ចៅសង្កាត់ទៀន បានឱ្យដឹងថា : ទីតាំងបារីគ្មានច្បាប់និងស្លាកយីហោនេះ សូម្បីលោកជាអាជ្ញាធរមូលដ្ឋានមិនហ៊ានចូលក្បែរឡើយ ហើយខាងម្ចាស់ទីតាំងនេះក៏មិនមានឯកសារអ្វីមកខាងសង្កាត់លោកដែរ ។ លោកចៅសង្កាត់បានបព្ជាាក់ទៀតថា កន្លងមកមានខាងក្រសួងចុះមេីលដែរ តែក៏ធ្លាក់បិទផងដែរ ប៉ុន្តែលោកក្នុងនាមអាជ្ញាធរនិងចុះទៅពិនិត្យក្រោយពេលពត៌មានយេីងបានរាយការណ៍ជូន។

អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងទៅស្មៀនសង្កាត់ទៀន តែទូរស័ព្ទលោកត្រូវបានបិទ ខណៈលោក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ លោកប្រាប់វិញថា : ទីតាំងបារីអត់ច្បាប់នេះមិនមែនជំនាញលោកទេ គឺមានតែសាលាខណ្ឌនិងរាជធានីឬជំនាញពាក់ព័ន្ធតែប៉ណ្ណោះ។

អង្គភាពសារព័ត៌មានយេីង បានធ្វេីកិច្ចសម្ភាសន៍ជាមួយលោកស្រី កឹម ញឹកអភិបាលខណ្ឌដង្កោ ប៉ុន្តែលោកស្រីតបវិញយ៉ាងខ្លីថា កំពុងរវល់។

ប្រជាពលរដ្ឋសុំសំណូម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី និងឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់វិធានការចំពោះទីតាំងដែលលួចផលិតបារីខុសច្បាប់ ដែលបណ្តាលឲ្យខូចខាតសុខភាពអ្នកប្រើប្រាស់ និងបាត់ចំណូលចូលជាតិនេះផងទាន ។

ប្រជាពលរដ្ឋសូមសំណូមពរឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់នាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួង មកធ្វើការស៊ីបអង្គេត ករណីជនបរទេសមកធ្វើជំនួញនៅស្រុកខ្មែរ ដោយមិនមានការសហការតាមច្បាប់ទម្លាប់ពីអាជ្ញាធរមូលដ្ឋាន ហាក់ផ្គេីនឬមេីលស្រាលទៅអាជ្ញាធរថ្នាក់ក្រោមខ្លាំងពេក ពីសំណាក់ម្ចាស់ទីតាំងរោងចក្រផលិតបារីខុសច្បាប់នេះផង៕
 

Post Bottom Ad

Ads Sidebar

Pages