ចាក់ដីលុបដៃព្រែកទឹកប្រៃ រីឯមន្ត្រីថាចាក់លើដីកម្មសិទ្ធិ ដើម្បីធ្វើរោងបាយតូចមួយ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, April 30, 2025

ចាក់ដីលុបដៃព្រែកទឹកប្រៃ រីឯមន្ត្រីថាចាក់លើដីកម្មសិទ្ធិ ដើម្បីធ្វើរោងបាយតូចមួយ


ខែត្រកែប: សកម្មភាពគ្រឿងចក្រជាច្រើនគ្រឿងបានញាប់ដៃញាប់ជើង គឺសម្រុកដឹកអាចម៍ដីចាក់លុបដៃព្រែកទឹកប្រៃយ៉ាងគគឹកគគ្រេង ក៏ប៉ុន្តែអភិបាលស្រុកលើកឡើងថា គេចាក់លើដីមានកម្មសិទ្ធិដើម្បីធ្វើកូនរោងបាយតូចមួយ។ ករណីនេះកើតឡើងនៅ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខែត្រកែប។ 

ការចាក់ដីដោយរំលោភបំពានអនុក្រឹត្យស្ដីពីការកំណត់ សមុទ្រ ស្ទឹង បឹង ព្រែក អូរ និង ប្រឡាយ នេះមានទំហំប្រមាណជា២០ម៉ែត្រ គុណនិង៣០ម៉ែត្រ។ សកម្មភាពចាក់ដី គឺគេប្រើប្រាស់ឡានដឹកដីរបស់លោក សឹង ជុំ ដែលគេល្បីល្បាញថា គាត់ជាមេឈ្មួញរកស៊ីឡានដឹកដីជើងចាស់ហើយក៏ជាជើងខ្លាំងម្នាក់ដែលធ្លាប់បានគ្រៀវ ភ្នំអង្កោល។

មន្ត្រីរាជការម្នាក់រស់នៅ ខែត្រកែប បានប្រាប់ អង្គភាពសារព័ត៌មានយើង ឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះថា ម្ចាស់ទីតាំងដីខាងលើមានឈ្មោះហៅក្រៅថា តាត្រឺយ ហើយកន្លែងចាក់ដីលុបដៃព្រែកទឹកប្រៃនេះទៀតសោត ត្រូវបានគេដឹងថា ជាទីតាំងកន្លែង ស្តុកអេតចាយ សម្រាប់នាំចេញទៅលក់ឱ្យ វៀតណាម។ តាត្រឺយ ដែលជាអ្នករស់នៅ ខែត្រកែប បានធ្វើការចាក់ដីក្នុងរយៈពេលពីរបីថ្ងៃមកហើយ។ 

ប្រភពខាងលើបានលើកជាសំណួរទៀតថា តើការចាក់ដីនេះ សម្រាប់ពង្រីកទីតាំង ដាក់អេតចាយ និងងាយស្រួលដោះដូរទំនិញផ្សេងៗទៀតដើម្បីកុំឲ្យអ្នកកាសែតចូលថតបាន ឬយ៉ាងណា ? សម្រាប់អ្នកពាក់ព័ន្ធផ្សេងៗទៀត អង្គភាពយើង នឹងលម្អិតព័ត៌មាននៅពេកក្រោយ។

អភិបាល ស្រុកដំណាក់ចង្អើរ លោក ឆាង ឆៃ បានប្រាប់ អង្គភាពសារព័ត៌មានយើង នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ថា គាត់( តាត្រឺយ ) សុំចាក់ដីក្នុងកម្មសិទ្ធិរបស់គាត់។ វាមែនចាក់ដីចូលដៃព្រែកដូចគេថានោះទេ សំខាន់លោកចុះមើលទៅ...។ លោកបន្តថា គាត់ចាក់ដីធ្វើរោងបាយមួយតូច មិនពាក់ព័ន្ធដីរដ្ឋអ្វីទេ...។ នេះជាដីកម្មសិទ្ធិគេទេហើយដីនេះមានប្លង់រឹង។

ចំណែកលោក ឃី នាង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខែត្រកែប ក៏បាននិយាយខ្លីថា បើចៅហ្វាយស្រុកគាត់ថាកន្លែងហ្នឹងមានប្លង់រឹងទៅហើយ ខ្ញុំគ្មានយោបល់អ្វីទេ...។

នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោក ប៊ុន យោង អ្នកនាំពាក្យសាលា ខែត្រកែប បើទោះបីជាទូរស័ព្ទហៅចូលជាច្រើនដងក្ដី តែពុំមានអ្នកទទួលឡើយ។ ចំណែកម្ចាស់គ្រឿងចក្រលោក សឹង ជុំ ក៏ដូចជាលោក តាត្រឺយ ម្ចាស់ដីវិញគេមិនអាចធ្វើការទំនាក់ទំនងសុំការបញ្ជាក់បានទេនៅវេលាខាងលើនោះ។ 

គួរបញ្ជាក់ថា ការលុប ទន្លេ ស្ទឹង ព្រែក អូរ បឹងបួ ប្រឡាយ អាងទឹក និងអាងធម្មជាតិ តម្រូវឱ្យមានការសុំអាជ្ញាប័ណ្ណទឹក ឬលិខិតអនុញ្ញាត។ បែបបទ នៃការសុំនេះ នឹងមានចែងនៅក្នុង អនុក្រឹត្យ។ បើយោងតាម អនុក្រឹត្យ ឆ្នាំ២០១៥ នៃមាត្រា៤ លើកឡើងថា « ព្រែក សំដៅដល់ផ្លូវទឹកចេញ ឬចូលពីទន្លេ ឬស្ទឹង និងពីតំបន់ផ្ទៃរងទឹកភ្លៀង នៅផ្នែកខាងលើ»។ រីឯ មាត្រា៨ វិញបញ្ជាក់ថា « ដីចំណីច្រាំង និងឆ្លេរ នៃតំបន់ព្រែក ត្រូវកំណត់ចម្ងាយ២០ម៉ែត្រ គិតពីមាត់ច្រាំង ព្រែក»៕

Post Bottom Ad

Ads Sidebar

Pages