កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី២ ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមមាន៖
១.ឈ្មោះ ឡុច មករា ហៅ ផេះ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
២.ឈ្មោះ វណ្ណា វណ្ណ: ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
៣.ឈ្មោះ រិទ្ឋ បូរី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា( ice ) ចំនួន ២កញ្ចប់ ទម្ងន់ ២.៧៦ ក្រាម ទាំងសំបក ,ទូរស័ព្ទដៃម៉ាក iPhone 6 ចំនួន ១គ្រឿង ,កាំភ្លើងខ្យល់កែច្នៃចំនួន ១ដើម, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន, ម៉ូតូ ២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕