បន្ទាយមាស : ថ្ងៃ អង្គារ ៣កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ឯកឧត្តម នូរ ច័ន្ទដា ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តកំពត និងជាអភិបាលនៃគណ:អភិបាលស្រុកបន្ទាយមាស បានចាត់អោយលោក ជួន វុទ្ធី អនុប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាពអនុសាខាស្រុកបន្ទាយមាស តំណាងលោក មិន ញេប ប្រធាន(សយសស)ស្រុក រួមដំណើរដោយលោក សុឹម ជ្រឿន សមាជិក(សយសស)ស្រុក សហការជាមួយអាជ្ញារធម៌ឃុំស្តេចគង់ខាងត្បូង និងអាជ្ញារធម៌ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។
នាំយកអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៣គ្រួសារ ស្ថិតនៅភូមិស្តេចគង់ និងភូមិជ្រុងស្រឡៅ ។
* ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន ១បេ ទឹកត្រី២ដប និងថវិកាចំនួន២មុឺនរៀល។