ល្បែងស៊ីសងខុសច្បាប់ ជល់មាន់តាមប្រព័ន្ធ(អនឡាញ)មួយកន្លែង កំពុងតែបើកដំណើរការលេងយ៉ាងអនាធិបតេយ្យ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, September 28, 2023

ល្បែងស៊ីសងខុសច្បាប់ ជល់មាន់តាមប្រព័ន្ធ(អនឡាញ)មួយកន្លែង កំពុងតែបើកដំណើរការលេងយ៉ាងអនាធិបតេយ្យ

ខេត្តត្បូងឃ្មុំ ៖ ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៣ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធ(អនឡាញ)ខុសច្បាប់ និងជាជម្រកនៃបទល្មើស កំពុងតែបើកដំណើរការលេង យ៉ាងអនាធិបតេយ្យ ស្ថិតនៅភូមិទួលពោធិ៍ ឃុំកណ្ដាលជ្រុំ ស្រុកពញាក្រែក  ខេត្តត្បូងឃ្មុំ។ដែលជាដែនសមត្ថកិច្ចរបស់ លោក ថាញ់ សុខវ៉ាត អធិការដ្ឋាននគរបាលស្រុកពញ្ញាក្រែក និង លោក លី សុភាលីន អភិបាលស្រុកពញ្ញាក្រែក និងលោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តោលជ្រុំ កំពុងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋស្លូតត្រង់ក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលួចខ្សឹបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា៖ សព្វថ្ងៃពួកគាត់មានការភ័យខ្លាចចំពោះទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធ(អនឡាញ)ខុសច្បាប់ទាំងនេះណាស់ ពោលគឺ៖ ទីតាំងនេះសម្បូរទៅដោយពពួកជនញៀនល្បែងទាំងថ្ងៃទាំងយប់ហើយពួកគាត់ក៏មិនហ៊ានរាយការណ៍ ឬក៏ផ្តល់ព័ត៌មានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដែរ «ក្រោមមូលហេតុ៖ ខ្លាចក្រុមញៀនល្បែងនិងម្ចាស់ទីតាំងនោះស្អប់» ទើបបានជូនដំណឹង មកអង្គភាពសារព័ត៌មានយើងដើម្បីធ្វើការផ្សព្វផ្សាយឲ្យដឹងដល់អាជ្ញាធរនិងសមត្ថកិច្ចក្នុងដែនដី។


ពាក់ព័ន្ធទៅនិងទីតាំងខាងលើនេះកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ខាងសារព័ត៌មានយើងក៏បានរាយការណ៍ផ្ដល់ព័ត៌មានជូនដល់ លោក ថាញ់ សុខវ៉ាត អធិការដ្ឋាននគរបាលស្រុកពញ្ញាក្រែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តោលជ្រុំរួចម្តងទៅហើយ តាមរយៈខលទូរស័ព្ទទៅលោកមេប៉ុស្តិ៍និងជូនដំណឹងតាមរយៈតេលេក្រាមនិងតាមរយៈហ្វេសបុក Messengerទៅលោកអធិការស្រុកពញាក្រែករួចហើយ ប៉ុន្តែឃើញបិទតែមួយថ្ងៃស្អែកឡើងថ្ងៃទី២៧បើកលេងធម្មតាវិញទៀត ។
បញ្ហានេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចថ្នាក់ស្រុក ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ មិនខ្វល់ពីអានុសាសន៍របស់ថ្នាក់ដឹកនាំកម្ពុជា បានចេញចរាចរណ៍ណែនាំនៅពេលថ្មីៗនេះ ឲ្យបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជាម្ចាស់បនល្បែងជល់មាន់តាមអនឡាញ ហ៊ានផ្គើនបទបញ្ជាប្រមុខថ្នាក់នាំកម្ពុជាទៅវិញ។

ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការបង្ក្រាបល្បែងភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ ជល់មាន់តាមអនឡាញនៅចំណុចភូមិទួលពោធិ៍ ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ជាបន្ទាន់ ជៀសវាងអាចកេីតអំពើហឹង្សាក្នុងគ្រួសារ ចោរកម្មផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ និងគ្រឿងញៀន រីករាលដាលគូរឲ្យកត់សម្គាល់ថែមទៀតផង៕

អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺគ្រប់ជំនាញពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ :0977788019



Post Bottom Ad

Ads Sidebar

Pages