បង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្ត នឹងបញ្ចប់ការជួសជុល នៅមុនដំណាច់ខែវិច្ឆិកា ខាងមុខនេះ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, November 21, 2023

បង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្ត នឹងបញ្ចប់ការជួសជុល នៅមុនដំណាច់ខែវិច្ឆិកា ខាងមុខនេះ

(សៀមរាប) ៖ លោក សយ សុភារិន្ទ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បាននិយាយនៅថ្ងៃទី២០ ខែវិច្ឆកាថា រយៈពេល ០៣ ខែនេះ ក្រុមការងាររបស់លោក បានខិតខំប្រឹងប្រែងជួសជុល បង្កាន់ដៃនាគ និងខឿនជណ្តើរផ្នែកខាងត្បូង របស់ប្រាសាទអង្គរវត្តបានសម្រេចជាង ៩០ ភាគរយហើយ ។

លោក សុភារិន្ទ បានបន្តថា ក្រុមការងារ បានជួសជុលពង្រឹងគ្រឹះខឿនជណ្តើរ និងបង្កាន់ដៃនាគ ដោយបែងចែកជា ០៣ ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលពង្រឹងខឿនជណ្តើរដែលស្រុត ដោយរៀបថ្មខឿនទាំងឡាយ ដែលក្រៀកហែកឱ្យត្រូវតាមលំនាំដើម និងស្តារប្រព័ន្ធរំដោះទឹកបុរាណឡើងវិញ ។ ដំណាក់កាលទី២ គឺជួសជុលក្បាលនាគ ដែលមិនមានលំនឹងឱ្យឈររឹងមាំឡើងវិញ ដោយថែមថ្មថ្មីជំនួសខ្លួននាគ ដែលបាត់បង់ផង ។ ដំណាក់កាលទី៣ ជួសជុលបង្កាន់ដៃនាគ ប្រវែង ១៥ ម៉ែត្រ រួមទាំងរចនាសម្ព័ន្ធនៃគ្រឿងបង្គុំនាគ ដើម្បីឱ្យខ្លួននាគរត់ត្រង់ស្មើគ្នា ដូចដើមឡើងវិញ ។ ក្នុងនោះការជួសជុលតួខ្លួននាគ និងក្បាលនាគ សម្រេចបានប្រវែងសរុប ១៨ ម៉ែត្រ ។

លោក សយ សុភារិន្ទ បានបញ្ជាក់ថា ការងារជួសជុលបង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូង នៃប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមជួសជុល តាំងតែពីពាក់កណ្ដាល ខែកក្កដា។ ចំណែកការងារមួយចំនួនទៀត ដែលនៅសេសសល់ មានដូចជា ការដាប់រំលីងថ្មតួខ្លួននាគថ្មី ការបុកបង្ហាប់ដី នៅតាមជើងទ្រខាងក្រោម នៃទ្រនាប់ជើងនាគ ការពារការហូរច្រោះទឹក និងការបញ្ចៀសការខូចខាតជាបន្តទៀត ហើយគ្រោងនឹងបញ្ចប់នៅមុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ៕







Post Bottom Ad

Ads Sidebar

Pages