ចាប់ខ្លួនឃាតករម្នាក់ ត្រូវជាក្មួយ បានប្រើប្រាស់អាវុធកែច្នៃ បាញ់ទៅលើជនរងគ្រោះទាំង ០២នាក់ប្តីប្រពន្ធ ដោយគំនុំចោទថាចេះអំពើអាបធ្មប់ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, November 29, 2023

ចាប់ខ្លួនឃាតករម្នាក់ ត្រូវជាក្មួយ បានប្រើប្រាស់អាវុធកែច្នៃ បាញ់ទៅលើជនរងគ្រោះទាំង ០២នាក់ប្តីប្រពន្ធ ដោយគំនុំចោទថាចេះអំពើអាបធ្មប់

(ព្រះវិហារ) ៖ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ជនដៃដល់ម្នាក់ពាក់ពន្ធអំពើឃាតកម្មដ៏សាហាវ ដែលត្រូវជាក្មួយបានកែច្នៃអាវុធចំនួន ០២ ដើម យកទៅបាញ់ប្រហារជីវិតឪពុកមា និងម្តាយមីង ស្លាប់យ៉ាងអាណោចអាធ័ម ដោយសារមានគំនុំសង្ស័យថា ជនរងគ្រោះចេះធ្វើអំពើអាបធ្មប់ ។

តែទោះជាយ៉ាងណាក្តី ជនដៃដល់ជាឃាតករ ត្រូវបានលោកឧត្តសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារ បញ្ជារទៅលោកឧត្តមសេនីយ៍ត្រី ស្នងការង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ឱ្យដឹកនាំកម្លាំងចុះទៅសហការជាមួយលោកអធិការស្រុកសែនជ័យ និងប៉ុស្តិ៍នគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ ផងដែរ ។

ជនដៃដល់មានឈ្មោះ អាំ ឡាម ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលត្រូវជាក្មួយជនរងគ្រោះឈ្មោះ រស់ គឿ ភេទប្រុស អាយុ ៦៧ ឆ្នាំ (ត្រូវជាឪពុកមា បានបាត់បង់ជីវិត) និងឈ្មោះ មាស រី ភេទស្រី អាយុ ៥៩ ឆ្នាំ (ត្រូវជាម្តាយមីង បានបាត់បង់ជីវិត) ។

ជនរងគ្រោះទាំង ០២ នាក់ ជាប្តីប្រពន្ធ មានមុខរបរជាកសិករ រស់នៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ។

សេចក្តីរាយការណ៍ បានឱ្យដឹងទៀតថា កាលពីវេលាម៉ោង ០៣ ៖ ៣០ នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីអំពើឃាតកម្មគិតទុកជាមុនមួយ បានកើតឡើងនៅចំណុចបុស្សល្ហុង ជាចំការរបស់ជនរងគ្រោះ ស្ថិតនៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ បង្កដោយជនសង្ស័យត្រូវជាក្មួយ បានប្រើប្រាស់អាវុធកែច្នៃចំនួន​ ០២ ដើម យកទៅបាញ់ប្រហារជីវិតជនរងគ្រោះជាឪពុកមា ត្រូវចំចង្កេះខាងស្តាំ ធ្លាយទៅខាងឆ្វេង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។ បន្ទាប់មកជនសង្ស័យបានស្ទុះទៅដេញតាមបាញ់ប្រហារជីវិតម្តាយមីងម្នាក់ទៀត ត្រូវចំដើមដោះខាងស្តាំ ធា្លយទៅក្រោយ បណ្តាលឱ្យស្លាប់ក្នុងចំការទាំង ០២ នាក់ប្តីប្រពន្ធ ។

ករណីបាញ់សម្លាប់ឪពុកមា ម្ដាយមីងនេះ​ មូលហេតុ ដោយសារជនដៃដល់មានគំនុំថា ជនរងគ្រោះចេះអំពើអាបធ្មប់ ។

ករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួន និងដកហូតបានអាវុធកែច្នៃ (កាប៊ីន) ចំនួន ០២ ដើម ។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមនីតិវិធី ៕











Post Bottom Ad

Ads Sidebar

Pages