ត្រីរាជ ១ក្បាល ទម្ងន់ ១១០គីឡូក្រាម ត្រូវបានលែងចូលទន្លេ ឱ្យរស់នៅតាមបែបធម្មជាតិវិញ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, November 25, 2023

ត្រីរាជ ១ក្បាល ទម្ងន់ ១១០គីឡូក្រាម ត្រូវបានលែងចូលទន្លេ ឱ្យរស់នៅតាមបែបធម្មជាតិវិញ

(ភ្នំពេញ) ៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានបំពាក់ស្លាកសញ្ញាសម្គាល់ ដើម្បីតាមការធ្វើចរាចរផ្លាស់ទី និងលែងត្រីរាជមួយក្បាល ដែលមានខ្លួនសរុបពីចុងច្រមុះដល់ចុងកន្ទុយប្រវែង ២០៤ សង់ទីម៉ែត្រ ទំហំដងខ្លួន ១១០ សង់ទីម៉ែត្រ និងទម្ងន់ប្រហែល ១១០គីឡូក្រាម។

ត្រីរាជមួយក្បាលនេះ ត្រូវបានចាប់ និងប្រគល់ឱ្យដោយអ្នកនេសាទដែលប្រើប្រាស់ឧបករណ៍នេសាទឧស្សាហកម្ម «ដាយត្រីលេខ២» តាមដងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ត្រីរាជ ត្រូវបានចាត់ទុកជាស្តេចត្រីទឹកសាប ស្ថិតក្នុងចំណាត់ថ្នាក់ «កំពុងរងគ្រោះថ្នាក់ជិតផុតពូជ» នៅក្នុងបញ្ជីក្រហម IUCN។ ដូច្នេះ រដ្ឋបាលជលផល និងក្រុមការងារនៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានអំពាវនាវដល់ប្រជានេសាទទាំងអស់ មេត្តាចូលរួមអភិរក្សប្រភេទត្រីកម្រនេះ និងត្រីកម្រផ្សេងៗទៀត។ សម្រាប់ការផ្តល់ព័ត៌មានទៅក្រុមការងារ តាមរយៈលេខទូរសព្ទ៖ 016 640 333 / 012 416 096 / 012 805 347 / 077 555 804 / 090 850 850៕







Post Bottom Ad

Ads Sidebar

Pages