ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីកាច់សោកម៉ូតូ រួចដកកាំភ្លើងខ្លីបាញ់រះជាច្រើនគ្រាប់បណ្តាលឱ្យសមត្ថកិច្ចម្នាក់រងរបួស - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Sunday, December 10, 2023

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីកាច់សោកម៉ូតូ រួចដកកាំភ្លើងខ្លីបាញ់រះជាច្រើនគ្រាប់បណ្តាលឱ្យសមត្ថកិច្ចម្នាក់រងរបួស

ជនសង្ស័យ ០២ នាក់ បានធ្វើសកម្មភាពកាច់សោកម៉ូតូបានសម្រេច ហើយត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិត​ស្រាល ប្រទះឃើញឈានដល់ការផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលឱ្យសមត្ថកិច្ចម្នាក់រងរបួស ចំណែកជនសង្ស័យ​ ០២ នាក់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៨ យប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ២៤៦ កែងផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

លោក ម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា ហេតុការណ៍នេះផ្តើមចេញពីជនសង្ស័យ​ ចំនួន ០២​ នាក់ ជាមុខសញ្ញាចាស់ ភេទប្រុស អាយុប្រហែល ៣០ ឆ្នាំ បានធ្វើសកម្មភាពកាច់​សោកម៉ូតូ​ជាក់ស្តែងក៏ត្រូវ​បានកម្លាំង​ព្រហ្មទណ្ឌកម្រិតស្រាលក្រសួង កំពុងធ្វើការច្បាម និងបានបើកការបង្រ្កាប ប៉ុន្តែជនសង្ស័យ​ខាងលើក្នុងចំណោម​គ្នា ០២ នាក់ មានម្នាក់កាន់កាំភ្លើងខ្លី ម៉ាក (ប៉េរ៉ូតា- បង់មួយ ) បានដកចេញពីចង្កេះបាញ់រះ (ចំនួនប្រហែល១០គ្រាប់) មកលើសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បណ្ដាលឱ្យមានរបួសភ្លៅ (អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ)​ បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ដើម្បីព្យាបាលរបួស ។

បច្ចុប្បន្នជនសង្ស័យទាំង ០២ នាក់ រួមនឹងវត្ថុតាងកាំភ្លើងខ្លី ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិត​ស្រាល​ បញ្ជូនទៅនាយកដ្ឋានដើម្បីសាកសួរបន្ត ៕






Post Bottom Ad

Ads Sidebar

Pages