សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព (ស.ស.យ.ស.ស) សូមសម្ដែងនូវការសោកស្ដាយ ចំពោះការឃាត់ខ្លួន លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, December 6, 2023

សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព (ស.ស.យ.ស.ស) សូមសម្ដែងនូវការសោកស្ដាយ ចំពោះការឃាត់ខ្លួន លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM

(ភ្នំពេញ) ៖ ថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងនាមខ្ញុំបាទជាប្រធានសមាគម ព្រមទាំងសមាជិកសមាជិការបស់សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពទាំងអស់ សូមសម្ដែងនូវការសោកស្ដាយជាខ្លាំងក្រោយទទួលដំណឹងថា លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ពីបទ«កំហែងយក» ។

ដោយមើលឃើញថាកន្លងមកលោក នួន មេសា តែងតែធ្វើព័ត៌មាន គោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ ផ្សព្វផ្សាយតាមប្រភព និងធ្វើបទសម្ភាសន៍ និយាយការពិតរាយការណ៍លឿន រហ័សគ្រប់ជ្រុងជ្រោយ ។ ប៉ុន្តែរូបលោក បែរជាជួបរឿងនឹកស្មានមិនដល់ ដោយត្រូវឃាត់ខ្លួនពីបទ ”កំហែងយក” ទៅវិញ ហើយអ្វីដែលចម្លែកនោះ គឺដំណើរការ នៃការឃាត់ខ្លួនលោក ត្រូវបានគេលាក់បាំងអស់រយៈពេល ០២ ថ្ងៃ ០២ យប់! ពោលគឺ រហូតដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ទើបមានការបញ្ជាក់ថាលោក នួន មេសា ពិតជាត្រូវបានឃាត់ខ្លួនពិតប្រាកដមែន ។

ប្រភពពីគ្រួសារ លោក នួន មេសា បានអះអាងថា ដើមចមដំបូង គឺលោក នួន មេសា ទទួលបានឯកសារនៃភាពមិនប្រក្រតីមួយចំនួនរបស់ក្រុមហ៊ុនធំមួយ រួចលោកក៏ធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនពាក់ព័ន្ធនោះ ដើម្បីសុំការបំភ្លឺ ។ លុះដល់រសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ម្ចាស់ក្រុមហ៊ុនពាក់ព័ន្ធនោះ បានណាត់លោក នួន មេសា ឱ្យមកជួបនៅភោជនីយដ្ឋានមួយកន្លែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើការបំភ្លឺ ។ មិនដូច្នេះអី ពេលមកជួបស្រាប់តែសមត្ថកិច្ចឃាត់ខ្លួន លោក នួន មេសា យកមកសួរនាំតែម្ដង ។

យោងតាម អាត់សំឡេង (សារសំលេង) ពីអ្នកសារព័ត៌មាន នៅក្នុងគ្រុបតេឡេក្រាម បានឱ្យដឹងថា ក្រោយឃាត់ខ្លួនភ្លាមៗ សមត្ថកិច្ចបានព្យាយាមលាក់បាំងចំពោះដំណឹងនៃការឃាត់ខ្លួន លោក នួន មេសា ហើយទើបនឹងភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ។

ជុំវិញការឃាត់ខ្លួន លោក នួន មេសា នេះដែរ សមាគមយើង ពុំអាចធ្វើការសន្និដ្ឋានឬវិនិច្ឆ័យ ទៅលើចំណាត់ការ និងការអនុវត្តច្បាប់ របស់សមត្ថកិច្ចនោះឡើយ ។ ប៉ុន្តែ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព សូមសម្ដែងនូវការសោកស្ដាយ ចំពោះធនធានមនុស្ស និងជាអ្នកសារព័ត៌មាន ដែលបានចូលរួមជួយការងារសង្គមយ៉ាងសកម្មដូច លោក នួន មេសា ដែលអាចប្រឈម និងការឃុំខ្លួន អស់សេរីភាព បាត់បង់ឱកាសជួបជុំប្រពន្ធកូន ។

ឆ្លៀតក្នុងឱកាសនេះ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព សូមស្នើសុំដល់ដើមបណ្ដឹង រួមនិងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាយោគយល់អធ្យាស្រ័យ និងអនុគ្រោះ ដោះលែងលោក នួន មេសា ឱ្យមានសេរីភាព ដើម្បីឱ្យលោកបានចូលរួមបម្រើការងារជួយសង្គមតាមវិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន និងបានជួបជុំក្រុមគ្រួសារវិញផង ៕











Post Bottom Ad

Ads Sidebar

Pages