បង្ក្រាបជនសង្ស័យគ្រឿងញៀន ៣នាក់ រកឃើញគ្រឿងញៀនជិត ១គីឡូក្រាម នៅរាជធានីភ្នំពេញ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, December 11, 2023

បង្ក្រាបជនសង្ស័យគ្រឿងញៀន ៣នាក់ រកឃើញគ្រឿងញៀនជិត ១គីឡូក្រាម នៅរាជធានីភ្នំពេញ

(ភ្នំពេញ) ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក ដឹកញ្ចូន និងជួញដូរសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ និងថ្នាំញៀនជិត ០១ គីឡូក្រាម ។ នេះបើយោងតាមការឱ្យដឹងពីមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។

ការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការដឹកនាំ និងសម្របសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបនៅចំណុចក្រោយវិទ្យាល័យសន្ធរម៉ុក ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ រួមមាន ឈ្មោះ បឿន សុខលាភ ភេទប្រុស ឆ្នាំកំណើត២០០៣ ជនជាតិខ្មែរ ឈ្មោះ ហេង វណ្ណនិត ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ ឈ្មោះ សុវណ្ណ រាជ ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ ។

ចំណែកវត្ថុតាង និងសម្ភារចាប់យកបាន រួមមាន៖ គ្រឿងញៀនអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៩៥០.៩៧ ក្រាម និងគ្រឿងញៀនកេតាមីន (KETAMINE) ទម្ងន់ ៦.៨២ក្រាម ។

ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕




Post Bottom Ad

Ads Sidebar

Pages