(ក្រចេះ) ៖ ប្រជាពលរដ្ឋប្រមាណជិត ២០០ នាក់ មកពីភូមិត្រពាំងឈូក ឃុំខ្សឹម ស្រុកស្នួល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បាននាំគ្នាមកតវ៉ានៅសាលាដំបូងខេត្តក្រចេះ ឱ្យអង្គភាពសារព័ត៌មាន ចំនួន ០៣ អង្គភាព ធ្វើការផ្សាយបំភ្លឺរឿងដែលបានចុះផ្សាយចោទប្រកាន់ពួកគាត់ ចំនួន ០៥ នាក់ ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ ២០០ នាក់ ថា ជាមេក្លោងញុះញង់ឱ្យប្រជាពរដ្ឋមកកាប់ទន្រ្ទានយកដីគម្រប់ព្រៃរបស់រដ្ឋ ដោយមានព្រះរាជក្រិត្យចេញឱ្យក្រសួងបរិស្ថានគ្រប់គ្រង នៅដែនព្រៃកែវសីម៉ា ។
ប្រជាពលរដ្ឋ បានប្រាប់សារព័ត៌មានឱ្យដឹងថា ពួកគាត់មកនេះគឺមានគោលបំណងដាក់បណ្ដឹង នៅសាលាដំបូងខេត្តក្រចេះ គឺប្ដឹង សុំឱ្យអង្គភាពសារព័ត៌មាន ចំនួន ០៣ អង្គភាព ឱ្យចុះផ្សាយបំភ្លឺឡើងវិញ ព្រោះការចុះផ្សាយរបស់អង្គភាពទាំង ០៣ នេះ គឺផ្សាយមិនពិត តែខាងសាលាដំបូងខេត្តក្រចេះ មិនទាន់បានទទួលបណ្ដឹងនោះទេ ដោយសារតែពាក្យបណ្ដឹងមិនទាន់ពេញលេញ នៃការដាក់ពាក្យបណ្ដឹង ។
ប្រជាពលរដ្ឋថា អង្គភាពសារព័ត៌មានទាំង ០៣ នេះ បានចុះផ្សាយចោទប្រកាន់ពួកគាត់គ្មានមូលដ្ឋានច្បាស់លាស់ ដោយចោទប្រកាន់ថា ពួកគាត់ទាំង ០៥ នាក់ ក្នុងចំណោមប្រជាពលរដ្ឋប្រមាណជិត ២០០ នាក់ ថា ជាមេក្លោងញុះញង់ ឱ្យប្រជាពរដ្ឋមកកាប់ទន្រ្ទានយកដីគម្រប់ព្រៃរបស់រដ្ឋ ដោយមានព្រះរាជក្រិត្យចេញឱ្យក្រសួងបរិស្ថានគ្រប់គ្រង នៅដែនព្រៃកែវសីម៉ា ។
ប្រជាពលរដ្ឋ បានលើកឡើងបន្តទៀតថា ពួកគាត់រស់នៅមានភូមិ ឃុំ មានច្បាប់ទម្លាប់ត្រឹមត្រូវ មានទាំងសៀវភៅស្នាក់នៅ ហើយដីដែលគាត់កំពុងរស់នៅនោះ តាំងពីឆ្នាំ២០១៤ ហើយដីមានប្លង់ភូមិ ឃុំត្រឹមត្រូវ អាចដាក់បញ្ចាំធនាគារបានទៀតផង ។
ពួកគាត់ បញ្ជាក់ទៀតថា អង្គភាពសារព័ត៌មានបានចុះផ្សាយថា ពួកគាត់រស់នៅអនាធិបតេយ្យ ថែមទាំងញុះញង់ឱ្យប្រជាពលរដ្ឋស្អប់អាជ្ញាធរ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងចោទ ថា ពួកគាត់កាប់បំផ្លាញព្រៃឈើ ដោយចោទថា លោកអភិបាលស្រុកស្នួល ជាអ្នកបើកភ្លើងខៀវ ឱ្យប្រជាពលរដ្ឋកាប់ទន្រ្ទានយកដីរដ្ឋយកធ្វើជាសម្បិត្តផ្ទាល់ខ្លួន ។
ប្រជាពលរដ្ឋទាំងនោះ សូមស្នើសុំដល់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន មេត្តាជួយអន្តរាគមន៍ និងពិនិត្យ វែកមុខរកអង្គភាពទាំង ០៣ នោះ ចុះផ្សាយបកស្រាយរឿងដែលបានចុះផ្សាយ ចោទប្រកាន់ពួកគាត់ទាំង ០៥ នាក់ និងចោទប្រកាន់អាជ្ញាធរ ។
អង្គភាពព័ត៌មានទាំង ០៣ នោះ ដែលផ្សាយចោទប្រកាន់នោះ រួមមាន៖ គេហទំព័រ រស្មីឆ្នាំងមាស, គេហទំព័រ រដ្ឋា រស្មីស្ទឹងត្រង់ និង Flash news ៕
Monday, January 15, 2024
![](https://1.bp.blogspot.com/-7Kd9qaiRHuA/WaEtZyc70TI/AAAAAAAADsA/7WUYBVoY-UwwjdEP3kDFPvH9htN0dDKgQCLcBGAs/s1600/demo-image.jpg)
ទំព័រដើម
ព័ត៌មានជាតិ
ពលរដ្ឋជិត ២០០នាក់ នាំគ្នាតវ៉ានៅសាលាដំបូងខេត្តក្រចេះ ឱ្យសារព័ត៌មាន ៣អង្គភាព ផ្សាយបំភ្លឺឡើងវិញ ពាក់ព័ន្ធនឹងការផ្សាយចោទប្រកាន់ថា ពួកគាត់កាប់ទន្រ្ទានយកដីព្រៃរដ្ឋ និងរស់នៅអនាធិបតេយ្យ នៅស្រុកស្នួល
ពលរដ្ឋជិត ២០០នាក់ នាំគ្នាតវ៉ានៅសាលាដំបូងខេត្តក្រចេះ ឱ្យសារព័ត៌មាន ៣អង្គភាព ផ្សាយបំភ្លឺឡើងវិញ ពាក់ព័ន្ធនឹងការផ្សាយចោទប្រកាន់ថា ពួកគាត់កាប់ទន្រ្ទានយកដីព្រៃរដ្ឋ និងរស់នៅអនាធិបតេយ្យ នៅស្រុកស្នួល
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!