២សប្ដាហ៍ ដើមឆ្នាំ២០២៤ ក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀនជិត ៧០០នាក់ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, January 16, 2024

២សប្ដាហ៍ ដើមឆ្នាំ២០២៤ ក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀនជិត ៧០០នាក់

(ភ្នំពេញ) ៖ រយៈពេល ០២ សប្ដាហ៍ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យ ៦៨២ នាក់ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀន ២៩០ ករណី នៅទាំងប្រទេស ។

នេះបើយោងតាមការឱ្យដឹងពី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។

លោក ទូច សុឃៈ បានបញ្ជាក់ថា តួលេខនេះ ជាលទ្ធផលទូទាំងប្រទេសដែលសមត្ថកិច្ចគ្រប់ផ្នែកសំខាន់ៗ នៃក្រសួងមហាផ្ទៃបានប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ និងមានការចូលរួមផ្ដល់ព័ត៌មាន ពីប្រជាពលរដ្ឋ ។

អ្នកនាំពាក្យរងក៏បានបង្ហើបបន្ថែមទៀតថា ជនសង្ស័យទាំង ៦៨២ នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនទ្រង់ទ្រាយធំល្មម ខណៈសមត្ថកិច្ចក៏បានចាត់ការលើករណីជួយដូរទ្រង់ទ្រាយធំមួយករណីផងដែរ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ៕











Post Bottom Ad

Ads Sidebar

Pages