(ភ្នំពេញ) ៖ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិងប៉័ងតោ) កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣ ៖ ២០ នាទី ត្រង់ចំណុចដីវាល ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ ០៧ នាក់ ក្រោយពេលកាប់ទៅលើយុវជនម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ ។
ជនរងគ្រោះឈ្មោះ សៀន អញ្ញាស៊ីសុវត្ថា ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧ នាក់រួមមាន៖
ទី១- ឈ្មោះ វុធ ដេវីត ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ទី២-ឈ្មោះ ជឿន ចាន់ទិត្យ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅ សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទី៣-ឈ្មោះ ចាន់ ភក្តី ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ទី៤-ឈ្មោះ ពេញ វាសនា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទី៥-ឈ្មោះ ហួយ វណ្ណរ៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ទី៦-ឈ្មោះ ផុន សុផានិត ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ទី៧-ឈ្មោះ មឿន រ៉េ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ១/កាំបិងប៉័ងតោចំនួន១ដើម , ២/កាំបិតកែច្នៃចំនួន២ដើម, ៣/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវលាយស ពាក់ផ្លាកលេខ ភ្នំពេញ1KF-7803 ចំនួន ០១ គ្រឿង ៤/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JQ-6690 ចំនួន ០១ គ្រឿង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១១ ៖ ២០ នាទីយប់ ជនរងគ្រោះឈ្មោះ សៀន អញ្ញា ស៊ីសុវត្ថា ភេទប្រុស អាយុ ២២ ឆ្នាំ និងមិត្តភក្តិ មានគ្នា ០៥ នាក់ ជិះម៉ូតូ ០៣ គ្រឿង ចេញពីភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រឡប់ទៅផ្ទះ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះ និងមិត្តភក្តិបើកម៉ូតូដល់ដីវាល ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា ០៧ នាក់ ជិះម៉ូតូ ០២ គ្រឿង ទី១-ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវលាយស ពាក់ផ្លាកលេខ ភ្នំពេញ1KF-7803 ចំនួន ០១ គ្រឿង ទី២-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JQ-6690 ចំនួន ០១ គ្រឿង និងខ្លះទៀតថ្មើរជើង ប្រដាប់ដោយកាបិតប៉័ងតោ ដេញកាប់និងគប់ជនរងគ្រោះពីក្រោយ បណ្តាលឱ្យត្រូវខ្នងជនរងគ្រោះរងរបួសធ្ងន់ធ្ងរត្រង់ខ្នងចំហៀងខាងស្ដាំ រួចក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ ហើយជនរងគ្រោះត្រូវបានមិត្តភក្តិនាំយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យលោកសង្ឃ ដេររបួសចំនួន ៣២ ថ្នេរ រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
រហូតដល់វេលាម៉ោង ០៤ ៖ ២០ នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧ នាក់ រួមនិងវត្ថុតាង ត្រង់ចំណុចភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលពងទឹកតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានធ្វើសកម្មភាពប្រើកាំបិតប៉័ងតោ ដេញកាប់ និងគប់ទៅលើជនរងគ្រោះប្រាកដមែន ដោយសារជនសង្ស័យបានខឹងជនរងគ្រោះ ជិះម៉ូតូមើលមុខឌឺដងពួកគេ ៕