រថយន្តក្រុងលួចបង្កប់ស៊ុតមាន់ខុសច្បាប់ ដឹកពីខេត្តកំពង់ស្ពឺមកចែកចាយនៅខេត្តបន្ទាយមានជ័យត្រូវពេទ្យសត្វបង្ក្រាបបាន - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, February 5, 2024

រថយន្តក្រុងលួចបង្កប់ស៊ុតមាន់ខុសច្បាប់ ដឹកពីខេត្តកំពង់ស្ពឺមកចែកចាយនៅខេត្តបន្ទាយមានជ័យត្រូវពេទ្យសត្វបង្ក្រាបបាន

រថយន្តក្រុងមួយរឿងលួចបង្កប់ស៊ុតមាន់ខុសច្បាប់ ក្នុងការដឹកជញ្ជូនពីស្រុកឧដុង្គខេត្តកំពង់ស្ពឺមកចែកចាយនៅខេត្តបន្ទាយមានជ័យត្រូវពេទ្យសត្វខេត្តបន្ទាយមានជ័យបង្ក្រាប ដោយក្នុងនោះរកឃើញស៊ុតចំនួន ២០០ដុំ ស្មើនឹង ៦០ ០០០គ្រាប់ ។

មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី០៤ខែកុម្ភ: ថា: នារសៀលម៉ោង១២ និង២០នាទីថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ចំណុចមុខសាលាបឋមសិក្សាព្រែករពៅ ស្ថិតក្នុងភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រុមអន្តរាគមការិយាល័យខាងលើ បានឃាត់ចាប់រថយន្តក្រុង ០១គ្រឿង ពណ៌លឿងលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-9090 ។

ការឃាត់នេះ រថយន្តនេះ បានលួចបង្កប់ស៊ុតមាន់ខុសច្បាប់ ចំនួន ២០០ដុំ ស្មើនឹង៦០ ០០០គ្រាប់។

មន្ត្រីពេទ្យសត្វបានបន្តថា : បន្ទាប់ពីសាកសួរព័ត៌មានពីអ្នកបើកបររថយន្តៗ បានប្រាប់ថា គាតស៊ីឈ្នួលដឹកស៊ុតមាន់ចេញពីម្តុំ ស្រុកឧត្តុង្គខេត្តកំពង់ស្ពឺឆ្ពោះមកអោយម៉ូយគេលក់ចែកចាយនៅខេត្តបន្ទាយមានជ័យ ។

ប៉ុន្តែ គាត់ប្រកែកថា មិនបានស្គាល់ម្ចាស់ស៊ុតមាន់នោះឡើយគឺបានទាក់ទង់តែអ្នកហៅមកដឹកប៉ុណ្ណោះ ។

មន្រ្តីជំនាញបាននាំយកវត្ថុតាងល្មើសនិងមធ្យោបាយខាងលើ មកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕









Post Bottom Ad

Ads Sidebar

Pages