ខ្លាំងមែន! ថៅកែឡឥដ្ឋ បុគ្គល ស៊ុន ម៉េងលី ចាក់ដីលុបយកបឹង តើរដ្ឋបាលខេត្តកំពង់ចាម ចាត់វិធានការតាមផ្លូវច្បាប់បែបណា ទៅលើបុគ្គលដែលប្រព្រឹត្ត - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, March 21, 2024

ខ្លាំងមែន! ថៅកែឡឥដ្ឋ បុគ្គល ស៊ុន ម៉េងលី ចាក់ដីលុបយកបឹង តើរដ្ឋបាលខេត្តកំពង់ចាម ចាត់វិធានការតាមផ្លូវច្បាប់បែបណា ទៅលើបុគ្គលដែលប្រព្រឹត្ត

ក្រោយពីផ្ទុះរឿងចាក់ថ្ម លុបទន្លេ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មិនទាន់ស្ងប់ស្រួលបួលផងស្រាប់តែផ្ទុះឡើងនៅរឿង ចាក់ដីលុបបឹងធម្មជាតិ បឹងកោះកូ ស្ថិតនៅឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ដែលត្រូវបានបុគ្គលជាថៅកែឡឥដ្ឋ ឈ្មោះ ស៊ុន ម៉េងលី ចាក់ដីលុបចូលយកចំណីបឹង យ៉ាងរលូនដោយមិនមានការរំខានដល់មន្ត្រីអាជ្ញាធរមូលដ្ឋានបន្តិចសោះឡើយ។

នេះបើយោងតាមកិច្ចសន្យាចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ របស់បុគ្គល ស៊ុនម៉េងលី ដែលជាថៅកែឡឥដ្ឋ បានធ្វើកិច្ចសន្យាដោយផ្តិតមេដៃទទួលស្គាល់ថាខ្លួនពិតជាបានចាក់ដីរំលោភយកចំណីបឹងពិតប្រាកដមែន។ កិច្ចសន្យានេះធ្វើឡើងបន្ទាប់ពីសារព័ត៌មានមួយនៅក្នុងស្រុកធ្វើការចុះផ្សាយ។

បុគ្គលស៊ុនម៉េងលី បានសន្យាដូចតទៅថា៖

*១- សូមទទួលស្គាល់ថាខ្លួនពិតជាចាក់ដីចូលក្នុងចំណីបឹងកោះកូពិតប្រាកដមែន។

*២- សូមសន្យានៅចំពោះមុខអាជ្ញាធរ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ថាមិនមានការចាក់ដីបន្ថែមចូលក្នុងបឹងកោះកូទៀតទេ ដូចដែលក្នុងអនុក្រឹត្យ កំណត់ពីមាត់បឹង ៥០ម៉ែត្រ។

*៣- សូមសន្យានៅចំពោះមុខអាជ្ញាធរ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ថានឹងកាយដីដែលបានចាក់ចូលមកវិញ និង មិនរំលោភចំណីបឹងទៀតទេ។

*៤- ខ្ញុំបាទសូមប្រើថេរៈវេលា ២ខែ ដើម្បីបញ្ចប់ការងារនេះ រាប់ចាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

ខ្ញុំសូមសន្យាថា នឹងគោរពតាមកិច្ចសន្យានេះទាំងស្រុង ហើយសូមទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងករណីប្រព្រឹត្តខុសពីកិច្ចសន្យាខាងលើ។

យ៉ាងណាករណី ចាក់ដីរំលោភយកបឹង និងករណីចាក់ថ្មរំលោភយកទន្លេ ហាក់ដូចជា កំពុងតែពេញនិយមខ្លាំងមែនទែន ក្នុងខេត្តកំពង់ចាម ដែលជាដែនគ្រប់គ្រងដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ក្រោយពីមានកិច្ចសន្យាទទួលស្គាល់កំហុសពីសំណាក់ បុគ្គល ស៊ុនម៉េងលី ដែលជាថៅកែឡឥដ្ឋ តើរដ្ឋបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា មានវិធានការតាមផ្លូវច្បាប់យ៉ាងណាទៅលើបុគ្គល ស៊ុនម៉េងលី ដែលជាជនប្រព្រឹត្ត ឬ ក៏បណ្តែតបណ្ដោយឱ្យបុគ្គលរូបនេះ ធ្វើជាគំរូអាក្រក់ដល់បុគ្គលផ្សេងទៀត៕









Post Bottom Ad

Ads Sidebar

Pages