ឃាត់ខ្លួនជនជាតិកូរ៉េ ២នាក់ ករណីប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនពីកម្ពុជាទៅកូរ៉េខាងត្បូង ដោយរឹបអូសបានថ្នាំញៀនជាង ២គីឡូក្រាម - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, March 8, 2024

ឃាត់ខ្លួនជនជាតិកូរ៉េ ២នាក់ ករណីប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនពីកម្ពុជាទៅកូរ៉េខាងត្បូង ដោយរឹបអូសបានថ្នាំញៀនជាង ២គីឡូក្រាម

(ភ្នំពេញ) ៖ សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកដំណើរ ចំនួន ០២ នាក់ ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀន តាមជើងយន្តហោះពីកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូង ។

ការបង្ក្រាបនេះ បានធ្វើឡើង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដោយឃាត់ខ្លួនសង្ស័យ ០២ នាក់ គឺឈ្មោះ Kim jangeun ភេទប្រុស ជនជាតិកូរ៉េ (ប្ដី) និងឈ្មោះ Lee hyeran ភេទស្រី ជនជាតិកូរ៉េ (ប្រពន្ធ) ។

ចំណែកគ្រឿងញៀន ដែលឃាត់យកបាន រួមមាន៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១២៩០.៧៩ ក្រាម (ប្ដី) និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៩៨៧.៤២ ក្រាម (ប្រពន្ធ) ។ សរុបទម្ងន់ ២២៧៩.២១ក្រាម (២គីឡូក្រាម និង ២៧៩,២១ ក្រាម) ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕









Post Bottom Ad

Ads Sidebar

Pages