ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ជាវ វិបុល និងលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបជនដៃដល់ពាក់ព័ន្ធករណីឃាតកម្ម។
ជនដៃដល់ត្រូវបានចាប់ខ្លួននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី នៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយកម្លាំងជំនាញនាយកដ្ឋាន ដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ជនដៃដល់ឈ្មោះ សាន សៅ អាយុ៣០ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ ស្នាក់នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ពាក់ព័ន្ធករណីឃាតកម្មបណ្តាលឲ្យស្រី្តម្នាក់មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល៥០ឆ្នាំ ស្លាប់កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចក្រោយរបងរោងចក្រ ស្កូនស៊ូ ស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី៕
Saturday, November 23, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!