កុំប្រហែស!ផ្ទះ៣ខ្នងត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុងខណៈម្ចាស់ដុតធូបបិតទ្វារផ្ទះទុកចោល នៅខេត្តព្រះសីហនុ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, April 6, 2023

កុំប្រហែស!ផ្ទះ៣ខ្នងត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុងខណៈម្ចាស់ដុតធូបបិតទ្វារផ្ទះទុកចោល នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ផ្ទះប្រជាពលរដ្ឋ៣ខ្នង នៅក្រុងព្រះសីហនុ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុក កាលពីវេលាម៉ោង១៦និង៥០នាទី នៅថ្ងៃទី០៥ ខែ មេសា ឆ្នាំ ២០២៣ ស្ថិតនៅក្រុម១៩ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


សមត្ថកិច្ចបានឱ្យដឹងថា ករណីអគ្គិភ័យនេះគឺផ្តើមចេញពីការដុតធូបសែននៅក្នុងផ្ទះ ហើយម្ចាស់បានបិតទ្វារផ្ទះទុកចោល ទើបបណ្តាលឱ្យឆេះរាលដាលបង្កជាអណ្តាតភ្លើងឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ​ហើយភ្លើងបានបន្តឆេះទៅផ្ទះ២ខ្នងទៀតរងការខូចខាតអស់ទាំង៣ខ្នង។

សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះរងគ្រោះទី១ ម្ចាស់ផ្ទះឈ្មោះ ថន សុខម៉េង ភេទស្រី អាយុ ៦១ឆ្នាំ មុខរបរលក់ខោអាវជជុះ ទីលំនៅក្រុម១៩ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្ទះសង់ពីថ្មខាងក្រោម ឈើលើ ដំបូលសង្ក័សី ទំហំ ០៦ម៉ែត្រ x ១២ម៉ែត្រ ឆេះទាំងស្រុង។

ចំណែកផ្ទះទី២ ម្ចាស់ផ្ទះឈ្មោះ សោម សារ៉េន ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរ មន្ត្រីមន្ទីរកសិកម្ម(ចូលនិវត្តន៍) ទីលំនៅក្រុម១៩ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សង់ពីថ្មក្រោម ឈើលើ ដំបូលស័ង្កសី ទំហំ ០៨ម៉ែត្រ x ១២ម៉ែត្រ, ឆេះអស់ម៉ាស៊ីនភ្លើង ១គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។

រីឯផ្ទះទី៣ ម្ចាស់ផ្ទះឈ្មោះ ប៊ុន សេង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ ទីលំនៅក្រុម១៩ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សង់ពីថ្មក្រោម ឈើលើ ដំបូលស័ង្កសី ទំហំ ០៨ម៉ែត្រ x ០៩ម៉ែត្រ, សម្ភារប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការខាងលើ បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ សរុបចំនួន ០៧គ្រឿង ដោយប្រើអស់ទឹក ១២ឡាន ក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យ បញ្ជាការដ្ឋាន អាវុធហត្ថខេត្ត០១គ្រឿង។ ថយន្តពន្លត់អគ្គិភ័យភ័យ មូលដ្ឋាន ក្រុងចំនួន០១គ្រឿង។ រថយន្តពន្លត់អគ្គិភ័យ ស្នងការនគបាលខេត្ត ចំនួន ០៣គ្រឿង។ រថយន្តពន្លត់អគ្គិភ័យ របស់អង្គភាពកងសង្គ្រោះបន្ទាន់ ៧១១ ចំនួន ០២គ្រឿង ទើបអាចពន្លត់ភ្លើងឱ្យរលត់ជាស្ថាពរនៅវេលាម៉ោង ១៩:០០នាទី នាថ្ងៃខែឆ្នាំដដែល៕


Post Bottom Ad

Ads Sidebar

Pages