វិទ្យាល័យកំពង់ស្ពឺប្រារព្ធធ្វើពិធីអបអរសង្គ្រាន្តឆ្នាំថ្មីមុនថ្ងៃចូលឆ្នាំខ្មែរ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, April 6, 2023

វិទ្យាល័យកំពង់ស្ពឺប្រារព្ធធ្វើពិធីអបអរសង្គ្រាន្តឆ្នាំថ្មីមុនថ្ងៃចូលឆ្នាំខ្មែរ

កំពង់ស្ពឺ:នាព្រឹកថ្ងៃទី៦ខែមេសាឆ្នាំ២០២៣ នៅវិទ្យាល័យកំពង់ស្ពឺបានប្រារព្ធពិធីអបអរសង្គ្រាន្តឆ្នាំថ្មីមុនថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិប៉ុន្មានថ្ងៃខាងមុខនេះព្រមទាំងមានដាក់ពិពណ៌បង្អែមគ្រប់មុខផងដែរ។


លោក អេង ឆាវុធ នាយកវិទ្យាល័យកំពង់ស្ពឺបានឲ្យដឹងថា សាលារបស់លោកតែងតែប្រារព្ធពិធីអបអរសង្ក្រាន្តឆ្នាំថ្មីជាងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំថ្មីខាងមុខនេះសាលាបានដាក់ពិពណ៌បង្អែមប្រពៃណីរបស់ខេត្តចំនួន៧មុខ។
រួមមាន:១បង្អែមបបរផ្លែត្នោត ២.បង្អែមនំផ្លែអាយ ៣.បង្អែមនំគ្រប់មុខ ៤.បង្អែមបបរសណ្តែកខៀវ ក្រហម ៥.បង្អែមនំសារាយ៍ ៦.បង្អែមនំគ្រាប់ខ្នុល ៧.បង្អែមបបរបាញ់ជ្នឹក។ល។


លោកបានបន្តទៀតថាប្រារព្ធពិធីសង្ក្រាន្តមុខចូលឆ្នាំថ្មីនៃវិទ្យាល័យកំពង់ស្ពឺឆ្នាំនេះគ៏មានការចូលរួមពីលោក ហន ភក្តី អភិបាលរង ខេត្តផងដែរ ដើម្បីចែកជូនប័ណ្ណសសើរដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ព្រមទាំងសព្វបុរសជនផងដែរ។
លោក ហន ភក្តី អភិបាលរងខេត្តបានមានប្រសាសន៍ថា លោកពិតជាសប្បាយរីករាយនិងលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងសប្បុរសជនមានការចូលរួមក្នុងពិធីអបអរសង្គ្រាន្តវិទ្យាល័យកំពង់ស្ពឺ។លោកបានបន្តទៀតថាអភិបាលខេត្តកំពង់ស្ពឺបានផ្តាំផ្ញើសួរសុខទុក្ខលោកគ្រូអ្នកគ្រូនិងអោយសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រក្លាយជាទំពាំងស្នងឬស្សីដើម្បីអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចំរើនគ្រប់វិស័យ៕ដោយ:វុធ ដារ៉ា


Post Bottom Ad

Ads Sidebar

Pages