ចាប់ខ្លួនអ្នកលក់​រថយន្ត​ម្នាក់​ បញ្ជូន​ទៅ​តុលាការ ពី​បទ​​រំលោភ​លើ​ទំនុកចិត្ត​ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, November 22, 2023

ចាប់ខ្លួនអ្នកលក់​រថយន្ត​ម្នាក់​ បញ្ជូន​ទៅ​តុលាការ ពី​បទ​​រំលោភ​លើ​ទំនុកចិត្ត​

(ភ្នំពេញ) ៖ ដោយ​ទទួល​បាន​បញ្ជា​ដឹកនាំ​ពី​លោក​ឧត្តម​សេ​នី​យ៍​ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ក្រោម​ការ​ដឹក​នាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី លី ប៊ុ​ន​អេ​ង ស្នងការ​រង នៅ​ថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​សមត្ត​កិច្ច​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​កាល់​ម៉ែត្រ តាម​បណ្តោយ​មហា​វិធី​ព្រះ​មុន្នី​វង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពី​បទរំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​ខែ​អំឡុង​ខែធ្នូ ឆ្នាំ​២០២១ ដល់​អំឡុង​ខែមីនា ឆ្នាំ​២០២២ ។

ការ​ចាប់ខ្លួន​អ្នកលក់​រថយន្ត​ខាងលើ​នេះ នគរបាល​ព្រហ្មទណ្ឌ​បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៤៥១ (​ឡ​)​ដ​ច​ន ចុះ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២​៣ របស់​លោក ជុំ សង្វា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​មានឈ្មោះ អ៊ិ​ត សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អា​យុ ​៣៥ ​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១១ DE2 ផ្លូវ​លេខ​២១៩ ភូមិ៥ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕



Post Bottom Ad

Ads Sidebar

Pages