ក្រសួងអប់រំប្រកាសលទ្ធផលប្រឡងបាក់ឌុប​នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ខណៈខេត្តដទៃទៀត​នៅថ្ងៃទី២៤ ខែវិច្ឆិកា - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, November 22, 2023

ក្រសួងអប់រំប្រកាសលទ្ធផលប្រឡងបាក់ឌុប​នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ខណៈខេត្តដទៃទៀត​នៅថ្ងៃទី២៤ ខែវិច្ឆិកា

(ភ្នំពេញ) ៖ ក្រសួងអប់រំ យុវជន និង កីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ នៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៥:០០ នាទី និងនៅ ខេត្តដទៃទៀត នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ។

ក្រសួងអប់រំ បានណែនាំដល់លោក លោកស្រីប្រធាន ចាត់តាំងតំណាងដោយភ្ជាប់មកជាមួយ នូវលិខិតឧទ្ទេសនាម ដែលប្រើប្រាស់ថវិកាមន្ទីរសាមី ឱ្យមកទទួលយកបញ្ជីប្រកាសលទ្ធផលប្រឡងតាមមណ្ឌល សំណេរក្នុងរាជធានី ខេត្ត នៅបន្ទប់អនុគណៈកម្មការបូកសរុបរបាយការណ៍ អគាររដ្ឋបាលក្រសួង ចៅពញាហុក ជាន់ទី៥ ដើម្បីយកទៅបិទផ្សាយនៅតាមមណ្ឌលសំណេរនីមួយៗ តាមកាលបរិច្ឆេទ និងពេលវេលាកំណត់ខាងលើ។

ការបើកស្រោមបញ្ជីប្រកាសលទ្ធផលប្រឡង ត្រូវធ្វើតាមមណ្ឌលសំណេររៀងៗខ្លួន ដោយមានការចូលរួម ពីនាយក នាយិកាគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡង តំណាងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌដែលមានមណ្ឌលប្រឡង និងតំណាងអាជ្ញាធរដែនដីផងដែរ។ ម្យ៉ាងវិញទៀត ការបើកនេះ ត្រូវមានរបាយការណ៍ផ្ញើមកនាយកដ្ឋានកិច្ចការប្រឡងវិញ តាមតេឡេក្រាមលេខ 012 736 767 ដោយមាន បញ្ជាក់ពីស្ថានភាពស្រោម ដែលមានបិទស្កុត និងវាយត្រារបស់នាយកដ្ឋានកិច្ចការប្រឡង ពេលវេលាបើកស្រោម បញ្ជីរាយនាម និងហត្ថលេខារបស់អ្នកចូលរួម ដូចមានគំរូជូនភ្ជាប់។ ​នេះជាការបញ្ជាក់របស់ក្រសួងអប់រំ៕











Post Bottom Ad

Ads Sidebar

Pages