ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាសមត្ថកិច្ចស្វែងរកចាប់អ្នកបើករថយន្តបង្កឱ្យអ្នកជិះម៉ូតូ១គ្រឿង ស្លាប់ និងរបួសធ្ងន់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, December 25, 2023

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាសមត្ថកិច្ចស្វែងរកចាប់អ្នកបើករថយន្តបង្កឱ្យអ្នកជិះម៉ូតូ១គ្រឿង ស្លាប់ និងរបួសធ្ងន់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ

(ភ្នំពេញ) ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាលោក-លោកស្រីស្នងការរង ដែលចុះពង្រីកការងារតាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្ដទុកដាក់ក្នុងការដឹកនាំពង្រឹងការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្ការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ដោយម៉ឺងម៉ាត់បំផុត ដើម្បីស្វែងយល់ និងរកវីធីសាស្ត្រក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឱ្យមានការគោរពវិន័យ សីលធម៌ស្មោះត្រង់ វិជ្ជាជីវៈរបស់មន្ត្រីជំនាញ ពេលចុះអនុវត្តច្បាប់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានកត់សម្គាល់ឃើញថា ប៉ុន្មានថ្ងៃនេះ កើតឡើងករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យរបួស និងស្លាប់ បានកើតឡើងជាបន្តបន្ទាប់។ ជាពិសេសក្នុងករណីបើមានគ្រោះថ្នាក់ខាងលើនេះកើតឡើង បើមានអ្នកបង្កព្យាយាមរត់គេច មន្ត្រីជំនាញត្រូវស្រាវជ្រាវតាមឃាត់ចាប់យកមកអនុវត្តច្បាប់ឱ្យបានតឹងរឹងបំផុត ហើយក្នុងរយៈពេលចុងក្រោយនេះ សមត្ថកិច្ចជំនាញក៏បានអនុវត្តវិធានការណ៍តាមផ្លូវច្បាប់ចំពោះអ្នកបើកបររថយន្តបង្កឱ្យមានមនុស្សស្លាប់ ហើយរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនយកមកអនុវត្តច្បាប់ជាបន្តបន្ទាប់រួចមកហើយ។

ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍នៅយប់អធ្រាត្រ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បង្កដោយរថយន្ត ១គ្រឿង បុកអ្នកជិះម៉ូតូ៣នាក់ ប្តី ប្រពន្ធ កូន បណ្តាលឲ្យស្លាប់ និងរងរបួស ហើយរថយន្តបើករត់គេច។ ឯកឧត្តមស្នងការក៏បានបញ្ជាសមត្ថកិច្ចចម្រុះត្រូវស្រាវជ្រាវឱ្យបានម៉ឺងម៉ាត់ស្វែងរកចាប់ឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគេចខ្លួនយកមកអនុវត្តច្បាប់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានអំពាវនាវ ក៏ដូចជាសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងខូចខាត មធ្យោបាយ សម្ភារ របួស និងបាត់បង់អាយុជីវិតមនុស្ស៕












Post Bottom Ad

Ads Sidebar

Pages