បង្ក្រាប​ទីតាំង​កែ​ច្នៃ​គ្រឿងញៀនដ៏ធំ​មួយ​កន្លែង នៅ​ផ្លូវ​ ៦០​ម៉ែត្រ ឃាត់ខ្លួនជនជាតិ​ចិន និង​វៀតណាម ​៤​នាក់ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, December 21, 2023

បង្ក្រាប​ទីតាំង​កែ​ច្នៃ​គ្រឿងញៀនដ៏ធំ​មួយ​កន្លែង នៅ​ផ្លូវ​ ៦០​ម៉ែត្រ ឃាត់ខ្លួនជនជាតិ​ចិន និង​វៀតណាម ​៤​នាក់

(ភ្នំពេញ) ៖ នៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ​ង​ញៀ​ន នៃ​អគ្គ​ស្នង​ដ្ឋា​ន​នគរបាល​ជាតិ បាន​ធ្វើ​ពិធី​បង្ហាញ​ពី​ស្នាដៃ​បង្ក្រាប​បទល្មើស កែ​ច្នៃ ផលិត រក្សា​ទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀ​ន​ដោយ​ខុសច្បាប់​ ០១ ​ករណី ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​ ០៤​ នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣ ក្នុងនោះជនជាតិ​ចិន​ ០២ ​នាក់ និង​ជនជាតិ​វៀ​តម​ ០២ ​នាក់ រួម​នឹងវត្ថុ​តាង​ម៉ាស៊ីន​កែ​ច្នៃ​សម្រាប់​ផលិត និង​ថ្នាំ​ញៀ​ន​រាប់​សិប​គីឡូក្រាម​ទៀត​ ។

លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ បាន​ឱ្យដឹង​ថា កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៣ មាន​ប្រជាពលរដ្ឋ​ល្អ​បាន​មក​រាយការណ៍​ជូន​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿ​ង​ញៀ​ន (​ក​១១) ថា មានមុខ​សញ្ញា​តែងតែ​ប្រព្រឹត្ត​សកម្មភាព​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​ន នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​ ៦០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រែក​តាឡុ​ង​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ ០១ ​គ្រឿង មាន​ភិនភាគ​ម៉ាក SUZUKI VIVA ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ 1AH-5938 ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ​ង​ញៀ​ន បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករង​មន្ទីរ លោក​ឧត្តមសេនីយ៍ត្រី ជាវ តុលា នាយករង​មន្ទីរ និង​លោក​វរៈសេនីយ៍ឯក សេង ឃុន​ណា​ង នាយការិយាល័យ​ទី​១១ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ​ង​ញៀ​ន ព្រមទាំង​មន្ត្រី​ជំនាញ (​ក​១១) បាន​ចុះ​ទៅ​ស៊ើបអង្កេត​លើ​មុខសញ្ញា​នោះ ក្រោម​សម្របសម្រួល​នីតិវិធីពី​លោក ស៊ន មុនី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ នៅវេលា​ម៉ោង​ ០៦ ​ល្ងាច ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ​ង​ញៀ​ន បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​ន នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​ ៦០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រែក​តាឡុ​ង​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ។ ពេល​នោះ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ ០២​ នាក់ កំពុង​តែ​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​ម៉ូតូ​ ០១ ​គ្រឿង ដែល​មាន​ភិនភាគ​ដូច​ប្រជាពលរដ្ឋ​បាន​រាយការណ៍ បន្ទាប់​មក​សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន ហើយ​ពិនិត្យ​ឃើញ​មាន​វត្ថុ​តាង​សារធាតុ​ញៀ​ន​មួយ​ចំនួន ។

រហូត​ដល់​វេលា​ម៉ោង​ប្រមាណ ​០៧ ​យប់​ថ្ងៃខែ​ដដែល សមត្ថកិច្ច​ក៏​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត នៅ​ចំណុច​បុរី​វីឡា​ថោ​ន មុខ​ផ្ទះ​លេខ L-65 ផ្លូវ​លេខ V-16 ស្ថិត​ក្នុងភូមិ​ទួលរ​ការ សង្កាត់​ចាក់​អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​មុខសញ្ញា​ជួញដូរ​គ្រឿ​ង​ញៀ​ន​ដែរ ។ បន្ទាប់​មក​ទៀត នៅ​វេលា​ម៉ោង​ ០៧ ​កន្លះ​យប់ សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ថែម​ម្នាក់​ទៀត នៅ​ចំណុច​មុខ​បុរី​វីឡា​ថោ​ន ផ្លូវ​ ៣០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​បន្ត​ឆែកឆេរ​ផ្ទះ​លេខ L-65 ផ្លូវ​លេខ V-16 ស្ថិត​ក្នុងភូមិ​ទួលរ​ការ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៤​ នាក់ ក្នុង​រួម​មាន ១-​ឈ្មោះ ឡេ មិន​ហ៊ុយ ភេទ​ប្រុស អាយុ​ ២៣ ឆ្នាំ ​ជនជាតិ​វៀតណាម ២- ឈ្មោះ ចឹ​ង ង៉ុ​ក​ហ្វា​ក ភេទ​ប្រុស អាយុ ​២១​ ឆ្នាំ ​ជនជាតិ​វៀតណាម ៣- ឈ្មោះ ជា ជេ​ក (XIE JIE) ភេទ​ប្រុស អាយុ​ ២៥ ​ឆ្នាំ ​ជនជាតិ​ចិន និង​៤- ឈ្មោះ ភី ភី (PEI PEI) ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ ​ជនជាតិ​ចិន ។

ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក រួម​មាន៖ ១- សារធាតុ​ញៀ​ន​សុទ្ធ​ ចំនួន​ ៥៨​ គីឡូ ២២៤ ក្រាម ២- សារធាតុ​មិន​ច្បាស់លាស់​សម្រាប់​ផលិត​គ្រឿ​ង​ញៀ​ន​ជាង​ ៣០០ ​គីឡូក្រាម​ ៣- ម៉ាស៊ីន​កែ​ច្នៃ សម្រាប់​ផលិត​គ្រឿ​ង​ញៀ​ន​ ចំនួន​ ០២ ​គ្រឿង ៤- ម៉ូតូ​ ចំនួន​ ០៣ ​គ្រឿង និង​៥- ទូរសព្ទ​ ចំនួន ​០៤​ គ្រឿង ។

ក្រោយ​ពី​បង្ហាញមុខ​ជនសង្ស័យ​ទាំង​ ០៤​ នាក់ រួម​ទាំង​វត្ថុ​តាង​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ក៏សាង​សំណុំរឿង រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕













Post Bottom Ad

Ads Sidebar

Pages