ចាប់ឃាត់ខ្លួនអ្នកដំណើរម្នាក់ ករណីរត់ពន្ធគ្រឿងញៀនជិត ៥គីឡូក្រាម តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅប្រទេសជប៉ុន - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, March 11, 2024

ចាប់ឃាត់ខ្លួនអ្នកដំណើរម្នាក់ ករណីរត់ពន្ធគ្រឿងញៀនជិត ៥គីឡូក្រាម តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅប្រទេសជប៉ុន

(ភ្នំពេញ) ៖ នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីនៃនាយកដ្ឋានគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ បានឃាត់ខ្លួន ត្រួតពិនិត្យអ្នកដំណើរសញ្ជាតិចិនតៃវ៉ាន់ ចំនួន ០១ នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះ K6-818 ក្នុងគោលដៅឆ្ពោះទៅប្រទេសជប៉ុន ។

តាមការត្រួតពិនិត្យលើដងខ្លួន មន្ត្រីគយ និងរដ្ឋាករបានរកឃើញម្សៅពណ៌ស ចំនួន ៣៥ កញ្ចប់ រុំជាប់នឹងដងខ្លួន ។

តាមលទ្ធផលតេស្តបឋមដោយមន្ត្រីជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្សៅពណ៌សទាំងនោះជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន មានទម្ងន់ ៤៩៦៥,៣០ ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាង និងសម្ភាររបស់ជនសង្ស័យ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕







Post Bottom Ad

Ads Sidebar

Pages