ចោរអស់លក្ខណ៍ ទើបចេញពីពន្ធនាគារក្តៅៗ បានលួចម៉ូតូរត់ ចៃដន្យទៅបុករថយន្តព្រុស ដួលផ្ងាជើងនៅនឹងកន្លែង ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, March 15, 2024

ចោរអស់លក្ខណ៍ ទើបចេញពីពន្ធនាគារក្តៅៗ បានលួចម៉ូតូរត់ ចៃដន្យទៅបុករថយន្តព្រុស ដួលផ្ងាជើងនៅនឹងកន្លែង ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

(កោះកុង) ៖ សមត្ថកិច្ចជំនាញ ដេញប្រផាប់ចាប់ប្រភីង រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ ក្នុងនោះម្នាក់ឈ្មោះ ព្រឿង សុភ័ក្រ ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរនេសាទ (ទើបចេញពីពន្ធនាគារ) មានទីលំនៅបច្ចុប្បន្នភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងម្នាក់ទៀឈ្មោះ ជិន ធារ៉ា ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរនេសាទ មានទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង (ទើបចេញពីពន្ធនាគារ) ករណី លួចម៉ូតូ ០១ គ្រឿង ពីជនរងគ្រោះឈ្មោះ លី សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង នៅចំណុចផ្លូវដីឡូតិ៍សំវីរ: ក្បែរអធិការដ្ឋាន ស្ថិតក្នុងភូមិស្ទឹងវែង ។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ បានបង្ហើបប្រាប់ថា ពួកគាត់បានឮសំឡេងម្ចាស់ម៉ូតូស្រែកពីក្រោយជនសង្ស័យ ថាចោរៗ ចោរលួចម៉ូតូ ពលរដ្ឋទាំងនោះក៏ជួយដេញចាប់ជាមួយសមត្ថកិច្ចជំនាញ ខណៈជនសង្ស័យភ័យស្លន់ស្លោរ ក៏រេចង្កូតទៅបុករថយន្តព្រូស ចតមាត់ផ្លូវ ដួលម៉ូតូ រងរបួសធ្ងន់ ត្រូវសមត្ថកិច្ចចាប់បានភ្លាមៗ ។

បើតាម លោក យស ចន្ទវិចិត្រ អធិការក្រុងខេមរភូមិន្ទ បានបញ្ជាក់ច្បាស់ថា ដោយជនសង្ស័យឈ្មោះ រិន ធារ៉ា បានដើរចេញពីផ្ទះមករកទិញទឹកសុទ្ធ ស្រាប់តែឃើញម៉ូតូ ០១ គ្រឿង ចតក្បែរផ្លូវ ដោយមានសោរជាប់នៅនឹងម៉ូតូ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូហើយជិះទៅឌុបជនសង្ស័យម្នាក់ទៀត ដែលដើរទៅមុន ហើយនាំគ្នាជិះបម្រុងយកទៅស្រុកមណ្ឌលសីមា តែត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋដេញចាប់បានតែម្តង គឺនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៤ ៖ ៣០ នាទី ។

សមត្ថកិច្ចក្រុងខេមរភូមិន្ទ ដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ គ្មានស្លាកលេខ ។

ករណីខាងលើនេះ ជំនាញកំពុងកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

















Post Bottom Ad

Ads Sidebar

Pages