ពិតជាសាហាវមែន! ​ប្តីចាក់សាំងដុតប្រពន្ធ ក្រោយ​ប្រកែកគ្នាមួយប្រាវ ព្រោះរឿង​ទៅរកគ្រូស្រោចទឹក - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, March 15, 2024

ពិតជាសាហាវមែន! ​ប្តីចាក់សាំងដុតប្រពន្ធ ក្រោយ​ប្រកែកគ្នាមួយប្រាវ ព្រោះរឿង​ទៅរកគ្រូស្រោចទឹក

(ក្រចេះ) ៖ បុរសជាជនជាតិព្នងម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ចុះស្រាវជ្រាវ និងចាប់ខ្លួនកាលព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២៤ ក្រោយ​ធ្វើសកម្មភាព​ចាក់សាំងដុតប្រពន្ធទាំងរស់ នៅលើផ្ទះរបស់ខ្លួន ​កាលពីវេលាម៉ោង ០២ ​ឈានចូលព្រឹក​ថ្ងៃទី១៣ មីនា ​ឆ្នាំ២០២៤ ស្ថិតនៅចំណុចស្រះភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។

តាម​ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យជាប្តី​ឈ្មោះ ឆេះ ផល អាយុ ៤៧ ឆ្នាំ ជា​ជនជាតិព្នង មានសតិមិនប្រក្រតី ។ ចំណែកជនរងគ្រោះ​ស្ត្រីជាប្រពន្ធ​ឈ្មោះ ខ្វែ ញ៉ាម ។ អ្នកទាំងពីរ រស់នៅភូមិឃុំកើតហេតុខាងលើ ។​

តាម​ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី១២ ខែមីនា ២០២៤ ជនសង្ស័យកំពុងសម្រាក​ជាមួយប្រពន្ធ គ្រានោះស្ត្រីជាប្រពន្ធបាននិយាយទៅកាន់ប្ដីថា «ខ្ញុំចង់នាំឯងទៅរកគ្រូបុរាណខ្មែរ ដើម្បីស្រោចទឹក និងចងខ្សែចង្កេះឱ្យជានាដូចគេ កុំឱ្យមានជំងឺដូចសព្វថ្ងៃនេះតទៅទៀត» ភ្លាមនោះ​ ជនសង្ស័យជាប្តី​ បានប្រកែកដាច់ខាតមិនព្រមទៅណាឡើយ ហើយនិយាយថា «អញមិនទៅណាទេ? ឯងចង់ទៅៗម្នាក់ឯងចុះ» ។

ក្រោយប្រកែកគ្នាមួយប្រាវរួចមក អ្នកទាំងពីរក៏នាំគ្នាឡើងទៅសម្រាកនៅលើផ្ទះតាមធម្មតាវិញ លុះដល់វេលាម៉ោង ០២​ ឈានចូលព្រឹក​ថ្ងៃទី១៣ ខែមីនា ខណៈស្ត្រីជាប្រពន្ធកំពុងដេកលក់ ជនសង្ស័យក៏បានយកសាំងកន្លះលីត្រ ទៅចាក់ស្រោចលើខ្លួនប្រពន្ធ ហើយកេះដែកកេះដុត បណ្ដាលឱ្យឆេះរលាកពេញខ្លួន ត្រូវបានក្រុមគ្រួសារ​បញ្ជូនទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។ ក្រោយប្រព្រឹត្តសកម្មភ្លាមៗនោះ ជនសង្ស័យក៏បានរត់គេចខ្លួនផងដែរ ។

ទាក់ទិនករណីខាងលើនេះ ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី រួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ចុះស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២៤ ។

ក្រោយការចាប់ឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកសាំងចាក់ស្រោចលើខ្លួនប្រពន្ធ ហើយកេះដែកកេះដុតប្រាកដមែន ដោយសារខឹងនាំទៅរកគ្រូខ្មែរស្រោចទឹក ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌស្នងការដ្ឋាននគរវាលខេត្តបន្តនីតិវិធីទៅតុលាការ ៕







Post Bottom Ad

Ads Sidebar

Pages