ក្រសួងសុខាភិបាល ហាមឃាត់ផលិត ចែកចាយលក់ ផ្សព្វផ្សាយ ឬប្រើប្រាស់ឡេលាយគ្មានបទដ្ឋានបច្ចេកទេស ខណ:ដែលឡេទាំងនេះប៉ះពាល់ច្រើនយ៉ាងដល់សុខភាព - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, March 16, 2024

ក្រសួងសុខាភិបាល ហាមឃាត់ផលិត ចែកចាយលក់ ផ្សព្វផ្សាយ ឬប្រើប្រាស់ឡេលាយគ្មានបទដ្ឋានបច្ចេកទេស ខណ:ដែលឡេទាំងនេះប៉ះពាល់ច្រើនយ៉ាងដល់សុខភាព

(ភ្នំពញ) ៖ ក្រសួងសុខាភិបាលបានឱ្យដឹងថា បច្ចុប្បន្ននេះ មានបុគ្គលមួយ ចំនួនគ្មានជំនាញ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលបាន និងកំពុងផលិត និងផ្សព្វផ្សាយលក់ឡេលាយ គ្មានបទដ្ឋានបច្ចេកទេស តាមបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, Tik Tok, Telegram យ៉ាងអនាធិបតេយ្យ។

ក្រសួងសុខាភិបាល លើកឡើងថា ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានទាំងអស់ មានកាតព្វកិច្ចអនុវត្តតាមមគ្គុទេសក៍គ្រឿងសម្អាងអាស៊ាន (ASEAN Cosmetic Directive) ក្នុងការចុះប្រវេទន៍ ផលិតផលគ្រឿងសម្អាង ដែលតម្រូវឱ្យផលិតផលគ្រឿងសម្អាងទាំងអស់ផលិតឡើងដោយមានរូបមន្តច្បាស់លាស់ និងត្រូវធ្វើតេស្តបញ្ជាក់ការប្រើប្រាស់លើស្បែក ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ មុននឹងដាក់ លក់នៅលើទីផ្សារ។

បន្ថែមពីនេះ រូបមន្តផលិតផលគ្រឿងសម្អាងមិនត្រូវដាក់សារធាតុគីមីហាមឃាត់ ដូចជាបារត (Mercury) អ៊ីដ្រូគីណូន (Hydroquinone) ឱសថអង់ទីប៊ីយ៉ូទិក ដូចជា Chloramphenicol, Lincomycin... ឱសថ ប្រឆាំងនឹងមេរោគផ្សិត ដូចជា Ketoconazole, Clotrimazole ឱសថប្រឆាំងនឹងការរលាក ដូចជា Aspirin, Dexamethasone, Betamethasone ហើយសារធាតុគីមីមួយចំនួនទៀត ត្រូវប្រើប្រាស់មានកម្រិតកំណត់ ដូចជា Tranexamic Acid, អាល់កុល មេតាណុល។

ផលប៉ះពាល់នៃការប្រើប្រាស់ឡេលាយគ្មានបទដ្ឋានបច្ចេកទេសមានជាអាទិ៍ មហារីកស្បែក ជំងឺសើស្បែក ឡើងស្នាមប្រេះលើស្បែក អាឡែស៊ីស្បែក ភាពស៊ាំនឹងឱសថអង់ទីប៊ីយ៉ូទិក និងមេរោគផ្សិត។ល។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវ ឱ្យរាល់ការចរាចរផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ទទួលស្គាល់ ពីក្រសួងសុខាភិបាល។ ដូច្នេះ មុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមប្រជាពលរដ្ឋពិនិត្យមើលលតាប ត្រប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រប្រវេទន៍ត្រឹមត្រូវ គឺមាន ២ផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណ និង ២-ផ្នែកខាងក្រោមមានលេខប្រវេទន៍ ដូចមានគំរូភ្ជាប់មកជាមួយ៕





Post Bottom Ad

Ads Sidebar

Pages