ខេត្តកំពង់ចាម៖ បឹងធម្មជាតិស្ថិតនៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានក្រុមឈ្មួញគ្រឿងចក្រជាច្រើន កំពុងតែជីកកកាយយ៉ាងគគ្រឹកគគ្រេង ដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ ដោយមានការអនុញ្ញាតពីលោក ផេង សុផល អភិបាលស្រុកបាធាយ និងមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន។
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលឃុំតាំងក្រាំងបានបំភ្លឺថា ករណីជីកបឹងយកដីគឺមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន និងមានការអនុញ្ញាតពីលោក អភិបាលស្រុកបាធាយ ក្រោមហេតុផលស្តារបឹងដើម្បីផ្ទុកទឹកស្រោចស្រពស្រែប្រាំង នឹងយកអាចម៍ដីទៅចាក់បំពេញ នៅកន្លែងប៉ុស្តិ៍រដ្ឋបាលតាំងក្រាំងតាមការស្នើសុំរបស់ប្រជាពលរដ្ឋ។
ការពិតជាក់ស្តែងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងារសារព័ត៌មាន ចុះទៅផ្តិតរូបភាពជាក់ស្តែងគឺជាការជីកដីបឹងធ្វើអាជីវកម្មយកអាចម៍ដីលក់ឱ្យទៅក្រុមហ៊ុនមិនស្គាល់ឈ្មោះមួយកន្លែង ដែលមានទីតាំងស្ថិតនៅមូលដ្ឋានខាងលើ ដើម្បីតែជាផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្សពួកមួយចំនួនតូចតែប៉ុណ្ណោះ។
ព័ត៌មានជាក់ស្ដែងបានឱ្យដឹងទៀតថា៖ រថយន្តធន់ធំដឹកដីទាំងអស់នោះ ភាគច្រើនជាប្រភេទរថយន្ត គេចពន្ធ គ្មានស្លាកលេខ គ្មានឈៀក គ្មានការបង់ពន្ធផ្លូវ ត្រឹមត្រូវនោះទេជាប្រភេទរថយន្តកាត់ត ដឹកជញ្ជូនគ្មានស្តង់ដារបច្ចេកទេស លួចកិបកេងប្រាក់ចំណូលពន្ធរដ្ឋ។
ករណីខាងលើនេះធ្វើឱ្យមហាជនជាច្រើន លើកឡើងថា សម្បូរខ្លាំងណាស់ករណីរំលោភលើចំណីបឹង រំលោភយកចំណីទន្លេ ជីកកាយបឹងធម្មជាតិ កំពុងតែពេញនិយមខ្លាំងមែនទែន ក្នុងខេត្តកំពង់ចាម ជាពិសេសករណីចាក់ថ្ម រំលោភចូលផ្ទៃទន្លេនៅស្រុកស្រីសន្ធរ និងករណីចាក់ដីលុបចំណីបឹង នៅស្រុកកងមាស ខេត្តកំពង់ចាម។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះប្រជាពលរដ្ឋស្នើសុំទៅដល់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងស្នើសុំទៅលោក ហេង វុធី ស្នងការនគរបាលខេត្តកំពង់ចាម និងមន្ទីររ៉ែនិងថាមពលខេត្តកំពង់ចាម មន្ទីរធនធានទឹកនិងឧតុនិយម សូមជួយពិនិត្យមើលករណីជីកបឹងយកដីធ្វើជាអាជីវកម្មនេះផង។
ប្រជាពលរដ្ឋសូមសំណូមពរទៅកាន់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សូមមេត្តាជួយចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យចាត់វិធានការទៅលើរថយន្តគ្មានច្បាប់ជាច្រើនគ្រឿង ដែលកំពុងតែធ្វើចរាចរណ៍នៅស្រុកបាធាយខេត្តកំពង់ចាមផងទាន៕
Monday, March 25, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
រដ្ឋបាលស្រុកបាធាយ បណ្តោយឱ្យគ្រឿងចក្រកាយដីបឹងយកទៅធ្វើអាជីវកម្ម ក្រោមលេសស្តាបឹងផ្ទុកទឹក សូមរដ្ឋបាលខេត្តកំពង់ចាម ពិនិត្យមើលផងខ្ទិចអស់ហើយ
រដ្ឋបាលស្រុកបាធាយ បណ្តោយឱ្យគ្រឿងចក្រកាយដីបឹងយកទៅធ្វើអាជីវកម្ម ក្រោមលេសស្តាបឹងផ្ទុកទឹក សូមរដ្ឋបាលខេត្តកំពង់ចាម ពិនិត្យមើលផងខ្ទិចអស់ហើយ
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!