(កោះកុង) ៖ លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បានឱ្យដឹងថា មន្ត្រីគយសហការជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានចេញប្រតិបត្តិការ បង្ក្រាបរថយន្តអត់ពន្ធ ចំនួន ០២ គ្រឿង ពាក់ផ្លាកលេខថៃ ដែលកំពុងចរាចរណ៍នៅក្នុងខេត្តកោះកុង នៅចំណុចផ្លូវបេតុង ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ប្រធានសាខាគយ បានបន្ថែមថា រថយន្តដែលបង្ក្រាបបាន មានភិនភាគដូចខាងក្រោម៖
*ទី១៖ រថយន្តម៉ាក ISUZU (អ៊ីស៊ូហ្ស៊ុ) D-MAX ឆ្នាំ២០១៩ ពណ៌ខ្មៅ ចង្កូតស្តាំ ពាក់ផ្លាកលេខថៃ 2366
*ទី២៖ រថយន្តម៉ាក ISUZU (អ៊ីស៊ូហ្ស៊ុ) D-MAX ឆ្នាំ២០១៩ ពណ៌ស ចង្កូតស្តាំ ពាក់ផ្លាកលេខថៃ 9887 ។
លោក បន្តថា ឈ្មួញបានលួចនាំចូលដោយគេចវេសសមត្ថកិច្ច និងមិនមានឯកសារគ្រប់គ្រាន់ ។
បច្ចុប្បន្ន រថយន្តខាងលើ បានរក្សាទុកជាបណ្តោះអាសន្ននៅសាខាគយ និងរដ្ឋាករខេត្តកោះកុង ដោយបានធ្វើកំណត់ហេតុល្មើសច្បាប់គយ តាមនីតិវិធីច្បាប់ជាធរមាន ។
លោក បញ្ជាក់ថា ចំពោះរថយន្តចង្កូតស្តាំ គឺសាខាគយមិនអនុញ្ញាតឱ្យនាំចូលឡើយ ពីព្រោះស្ថិតក្នុងករណីខុសច្បាប់ ៕
Saturday, June 22, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
មន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង ឃាត់រថយន្តចង្កូតស្តាំ ពាក់ផ្លាកលេខថៃ ចំនួន ២គ្រឿង ក្រោយឈ្មួញលួចនាំចូលគ្មានឯកសារត្រឹមត្រូវ
មន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង ឃាត់រថយន្តចង្កូតស្តាំ ពាក់ផ្លាកលេខថៃ ចំនួន ២គ្រឿង ក្រោយឈ្មួញលួចនាំចូលគ្មានឯកសារត្រឹមត្រូវ
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!