កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវករណីកាប់យកម៉ូតូ នៅក្រុងបានលុង, ជនសង្ស័យ ៣នាក់ ត្រូវចាប់ខ្លួនបាន នៅក្រុងព្រះសីហនុ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, June 24, 2024

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវករណីកាប់យកម៉ូតូ នៅក្រុងបានលុង, ជនសង្ស័យ ៣នាក់ ត្រូវចាប់ខ្លួនបាន នៅក្រុងព្រះសីហនុ

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ មានករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) នៅត្រង់ចំណុចភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ចំនួន ០២ នាក់ ជិះម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ បានធ្វើសកម្មភាពយកកាំបិតផ្គាក់ កាប់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០១៩ ផ្លាកលេខ 1E-3901 ០១ គ្រឿង ពីជនរងគ្រោះឈ្មោះ សូសន្ទ វាសនា ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យជនរងគ្រោះរងរបួសស្រាល ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យខាងលើ បានជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយពីទទួលបានព័ត៌មាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ។

លុះនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តដឹកនាំសហការរហូតឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០៣ នាក់ ទី១៖ ឈ្មោះ លី លាងហេង ភេទប្រុស អាយុ ១៧ ឆ្នាំ ទី២៖ ឈ្មោះ គង់ ទីន ភេទប្រុស អាយុ ១៨ ឆ្នាំ និងទី៣៖ឈ្មោះ មុំ សីហៈ ភេប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនបានត្រង់ចំណុចក្រុម១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ពួកខ្លួនពិតជាបានធ្វើសកម្មភាព យកកាំបិតផ្គាក់កាប់ប្លន់យកម៉ូតូពីជនរងគ្រោះប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត ៕










Post Bottom Ad

Ads Sidebar

Pages