(កោះកុង) ៖ រថយន្ត Ford ០១ គ្រឿងក្រឡាប់ផ្ងារជើង ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ដោយបានធ្វើដំណើរទាំងយប់ បើកបរដោយជនជាតិចិន ជួបគ្រោះថ្នាក់ក្រឡាប់ឡាន រមៀលធ្លាក់ចូលជ្រោះ ដែលមានទឹកកំពុងហូរខ្លាំង លើផ្លូវជាតិលេខ១០ ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
លោក សុខ ភារម្យ អភិបាលស្រុកមណ្ឌលសីមា បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ០៩ ៖ ០០ យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅលើដងផ្លូវជាតិលេខ១០ ក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា ព្រោះតែមានករណីទឹកហូរដាច់ផ្លូវ បណ្តាលឱ្យរថយន្ត ០១ គ្រឿង ម៉ាក FORD ពាក់ផ្លាកលេខ 2AM-4748 ក្រឡាប់ផ្ងារជើង បើកបរដោយជនជាតិចិន តែពុំមានរបួសធ្ងន់ឡើយ ។
បើតាម លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានឱ្យដឹងថា ការដាច់ផ្លូវនេះ គឺបណ្តាលមកពីក្រុមការងារស្ថាបនាផ្លូវជាតិលេខ១០ បានដាក់លូបង្ហូរទឹកលើផ្លូវវាង ត្រង់ចំណុចការសាងសង់ស្ពាន មានទំហំតូចជាងលំហូរទឹកភ្លៀង ទើបបណ្តាលឱ្យដាច់ផ្លូវ ហើយក៏ចំពេលដែលរថយន្តនោះ បានបើកបរឆ្លងកាត់ដែរ ខណៈកម្លាំងទឹកភ្លៀងកំពុងហក់ឡើងខ្ពស់ ។
សូមបញ្ជាក់ថា ចំណុចដែលរថយន្តរងគ្រោះថ្នាក់នេះ គឺស្ថិតនៅត្រង់ចំណុចគីឡូម៉ែត្រ១៧៥ គិតទិសដៅពីសំឡូតមកកោះកុង និងចម្ងាយ ២១ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
បច្ចុប្បន្ន ក្រុមហ៊ុន CRBC ដែលក្រុមហ៊ុនទទួលបានសិទ្ធិស្ថាបនាផ្លូវនេះ កំពុងចាត់បញ្ជូនគ្រឿងចក្របន្ថែម ដើម្បីតភ្ជាប់តំបន់ចំណុចដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនេះឡើងវិញ ខណៈសព្វថ្ងៃការចរាចររបស់ពលរដ្ឋមានការមមាញឹកខ្លាំងជាងកន្លងមក ៕
Monday, June 24, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
បើកបរមិនប្រុងប្រយ័ត្ន បណ្ដាលឱ្យរថយន្ត ១គ្រឿង ក្រឡាប់ធ្លាក់ទឹកផ្ងារជើង ខណៈចំពេលភ្លៀងខ្លាំងដាច់ផ្លូវ នៅខេត្តកោះកុង
បើកបរមិនប្រុងប្រយ័ត្ន បណ្ដាលឱ្យរថយន្ត ១គ្រឿង ក្រឡាប់ធ្លាក់ទឹកផ្ងារជើង ខណៈចំពេលភ្លៀងខ្លាំងដាច់ផ្លូវ នៅខេត្តកោះកុង
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!